
(ភ្នំពេញ)៖ ក្រុមហ៊ុន YADEA Cambodia ដែលជាអ្នកចែកចាយផ្តាច់មុខម៉ូតូអគ្គិសនីលំដាប់ថ្នាក់ពិភពលោកនៅកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ Showroom និងមជ្ឈមណ្ឌលសេវាកម្មថ្មីមួយទៀត ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់យានយន្តបៃតងដែលកំពុងមានសន្ទុះខ្លាំងក្នុងទីផ្សារកម្ពុជា។
Showroom ថ្មីនេះ មិនត្រឹមតែជាកន្លែងដាក់តាំងបង្ហាញនូវម៉ូតូអគ្គិសនីស៊េរីចុងក្រោយ ដែលកំពុងទទួលបានការពេញនិយមខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមជ្ឈមណ្ឌលសេវាកម្មពេញលេញ ដែលផ្ដោតលើការថែទាំ និងជួសជុលកង់ និងម៉ូតូអគ្គិសនី YADEA គ្រប់ប្រភេទ ក្នុងគោលបំណងបង្កើនភាពងាយស្រួល និងទំនុកចិត្តទ្វេដងជូនដល់អតិថិជន។
តំណាងក្រុមហ៊ុន YADEA បានឱ្យដឹងថា ការសម្រេចចិត្តពង្រីកសាខានៅតំបន់បឹងព្រលឹតនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងបណ្តាញចែកចាយឱ្យកាន់តែខិតជិតអតិថិជន។ ម៉ូតូអគ្គិសនី YADEA ត្រូវបានទទួលស្គាល់ថាជាមធ្យោបាយធ្វើដំណើរដ៏វៃឆ្លាត ដែលមិនត្រឹមតែចូលរួមចំណែកការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានយ៉ាងច្រើន ជាពិសេសលើការចំណាយលើប្រេងឥន្ធនៈ និងការថែទាំ។
ការបើកសាខាថ្មីនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការបន្តពង្រីកខ្លួនឱ្យកាន់តែខ្លាំងក្លា និងពង្រឹងវត្តមានរបស់ខ្លួននៅទូទាំងប្រទេស ដើម្បីផ្តល់នូវដំណោះស្រាយការធ្វើដំណើរប្រកបដោយនិរន្តរភាព និងបច្ចេកវិទ្យាទំនើបដល់ប្រជាជនកម្ពុជាគ្រប់រូប។
សម្រាប់អតិថិជនដែលកំពុងស្វែងរកមធ្យោបាយធ្វើដំណើរទំនើប សន្សំសំចៃ និងសេវាកម្មជួសជុលដែលប្រកបដោយស្តង់ដារ អាចអញ្ជើញទៅកាន់ទីតាំងផ្ទាល់ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ 107 ABC ផ្លូវ ២១៤ (ផ្លូវសម្តេចប៉ាន) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ព័ត៌មានបន្ថែម អតិថិជនអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖
010 761 313 (Smart)
099 761 313 (Cellcard)
088 676 13 13 (Metfone)
តាមរយៈការបន្តរីកចម្រើននេះ YADEA Cambodia បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីដឹកជញ្ជូនអគ្គិសនីនៅកម្ពុជា ឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។